ប្រទេសចំនួន៣ ដែលបានលើកឡើងអំពីបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម រួមមាន ប្រទេសតូហ្គូនៅតំបន់អាហ្វ្រិកខាងលិច ប្រទេសម៉ិកសិកនៅតំបន់អាមេរិកខាងជើង និងប្រទេសអេស្ប៉ាញនៅប៉ែកអឺរ៉ុប។
រដ្ឋាភិបាលកម្ពុជានិងជប៉ុនបានព្រមព្រៀងគ្នា ដើម្បីទទួលពលករជំនាញកម្ពុជាចាប់ពី ខែមេសាទៅដែលជាការអនុញ្ញាតជាលើកដំបូងសម្រាប់កម្ពុជា និងប្រទេសនៅអាស៊ីចំនួន ៨ទៀត ហើយមានការធានាថា នឹងទប់ស្កាត់ក្រុមហ៊ុនជ្រើសរើសពលករ ដែលមិនសុច្ចរិតផងដែរ។
តុលាការសាលាឧទ្ធរណ៍សម្រេចមិនអនុញ្ញាតឲ្យលោក ម៉ឺន មាន បានស្ថិតនៅក្រៅឃុំជួបជុំគ្រួសារ បន្ទាប់ពីអាជ្ញាធរខេត្តព្រះវិហារប្រាប់អ្នកស្រី ភឹម ម៉ៅ ដែលជាម្តាយថា កូនប្រុសអ្នកស្រីនឹងបានស្ថិតនៅក្រៅឃុំ បើអ្នកស្រីឈប់ប្តឹងអាជ្ញាធរចំពោះការបាត់ខ្លួនស្វាមីអ្នកស្រី។
មន្ត្រីជាន់ខ្ពស់របស់គណៈកម្មការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មបានផ្តល់ការពន្យល់ថា ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាហេតុផលនៃការផ្តើមនីតិវិធីដកឋានៈអនុគ្រោះពន្ធ EBA ចេញពីកម្ពុជា។
ខណៈកម្ពុជាកំពុងត្រៀមលក្ខណៈសម្រាប់ឧស្សាហកម្ម ៤.០ និងសេដ្ឋកិច្ចឌីជីថលដែលជាទីផ្សារមួយផ្តោតលើបច្ចេកវិទ្យាឌីជីថល អ្នកជំនាញបានដាស់តឿនឲ្យយុវជនខ្មែរពង្រឹងជំនាញ និងចំណេះដឹងខ្លួនឯង ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យានេះសម្រាប់ទីផ្សារនាពេលអនាគត។
អស់រយៈពេលជិត ៤០ឆ្នាំមកហើយ គ្រួសារខ្មែរអាមេរិកាំងមួយ បាននិងកំពុងព្យាយាមអភិរក្សរបាំប្រពៃណីខ្មែរក្នុងតំបន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីរក្សាអ្វីមួយដែលពួកគាត់ចាត់ទុកថាជា«ទ្រព្យសម្បត្តិដែលមានតម្លៃមិនអាចកាត់ថ្លៃបាន» នៃប្រទេសកំណើតរបស់ពួកគាត់។
លោក សេវ សឿន តំណាងសហគមន៍មកពីភូមិកក់ បានបញ្ជាក់ថា លោកសប្បាយរីករាយដែលទទួលបានដីសក្តិសិទ្ធិរបស់ដូនតាមកវិញ ក៏ប៉ុន្តែប្តេជ្ញាថា នឹងបន្តការតស៊ូរហូតទាល់តែក្រុមហ៊ុនជួសជុលការខូចខាតព្រៃ និងប្រភពទឹក និងផ្តល់សំណងដល់សហគមន៍រងគ្រោះ។
អាជ្ញាធរខេត្តព្រះវិហារមិនទាន់អាចបញ្ជាក់បានថា តើលោក ស៊ុម ម៉ឺន ដែលបានបាត់ខ្លួនក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ នៅទីណាឲ្យប្រាកដនោះទេ តែថា កូនប្រុសរបស់លោក ដែលកំពុងជាប់ឃុំ អាចនឹងត្រូវបានដោះលែងនៅក្នុងសប្តាហ៍នេះ។
បច្ចុប្បន្នមានពលករកម្ពុជាធ្វើការនៅប្រទេសជប៉ុនចំនួនជាង ៩០០០ នាក់ ក្រោមកម្មវិធីធ្វើកម្មសិក្សា។ ពួកគេទទួលបានប្រាក់ខែជាមធ្យមចំនួន ១៥០០ដុល្លារ។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនអះអាងថា រដ្ឋាភិបាលកម្ពុជា មិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយ ដើម្បីបំពេញការចង់បានរបស់សហភាពអឺរ៉ុប ដែលបានចាប់ផ្ដើមបញ្ជូនប្រតិភូមកពិនិត្យស្ថានភាពកម្ពុជាក្រោមក្របខណ្ឌប្រព័ន្ធឋានៈអនុគ្រោះពន្ធ EBA។
ចៅក្រមតុលាការរាជធានីភ្នំពេញ បានកាត់ទោសឲ្យលោក ថោង សារ៉ាត់ អតីតម្ចាស់សំណង់ ៩៩៩ និងអង្គរក្សចំនួន ៤ នាក់ ឲ្យជាប់ពន្ធនាគារម្នាក់ៗអស់មួយជីវិត ដោយចោទពីបទឃាតកម្មគិតទុកជាមុននិងបទសមគំនិតក្នុងសំណុំរឿងបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ ដែលជាថៅកែស៊ីម៉ងត៍ត្បូងពេជ្រ។
រហូតមកដល់ពេលនេះ មានមន្ត្រីអតីតគណបក្សប្រឆាំងចំនួន៩នាក់ហើយដែលបានទទួលសិទ្ធិធ្វើនយោបាយវិញក្នុងចំណោម១១៨នាក់ ដែលតុលាការកំពូលបានហាមឃាត់ក្រោយពីរំលាយគណបក្សកាលពីឆ្នាំ២០១៧ គឺតែរយៈពេលប៉ុន្មានខែមុនការរៀបចំការបោះឆ្នោតជាតិប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត
No media source currently available