www.fgks.org   »   [go: up one dir, main page]

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធី​ព័ត៌មាន VOA App សម្រាប់​​ smartphone និង tablet

តើ​អ្នក​មាន​ទូរស័ព្ទ​ទំនើប​ (smartphone) ទេ? ឥឡូវ​នេះ​ អ្នក​អាច​ទទួល​ព័ត៌មាន​ថ្មីៗ​ពី​ VOA ​ដោយ​ផ្ទាល់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ​និង​កុំព្យូទ័រ​បន្ទះ​តូច (tablet)។ VOA ​មាន​កម្មវិធី​ព័ត៌មាន​សម្រាប់ iPhone, iPad, iPod, Touch ព្រម​ទាំង​ទូរស័ព្ទ​ដៃ​ឬ​កុំព្យូទ័រ​បន្ទះ​នានា​ដែល​ប្រើ​កម្មវិធី Android។

ទាញ​យក​កម្មវិធីព័ត៌មាន VOA App សម្រាប់ iOS - Apple

ទាញ​យក​កម្មវិធី​ព័ត៌មាន VOA App សម្រាប់ Android - Google

លក្ខណៈ​ពិសេស​សម្រាប់​ប្រព័ន្ធ​ iOS និង Android រួម​មាន៖

  • អាច​ទទួល​ព័ត៌មាន​ជា​ភាសា​ជាង​៤០ រួម​ទាំង​ភាសា​ខ្មែរ​ផង
  • ព័ត៌មាន​ជា​រូបថត វីដេអូ សំឡេង និង​អត្ថបទ រួម​ទាំង​សំឡេង​ផ្សាយ​ផ្ទាល់
  • កម្មវិធីប្រូកស៊ី (proxy) បង្កប់​មាន​នៅ​ក្នុងកន្លែង​កំណត់​កម្មវិធី ដើម្បី​វាង​ការរាំង​ខ្ទប់​អ៊ីនធឺណិត​
  • ការ​ទទួល​បាន​ព័ត៌មាន​ទាន់​ហេតុការណ៍ (breaking news push notification)
  • ស្តាប់​វិទ្យុ​ជា​សំឡេង​ podcast ដោយ​មិន​បាច់​ចំ​ម៉ោង​ផ្សាយ ហើយ​មិន​ចាំបាច់ទាញ​យក
  • សន្សំ​ពេល​និង​ថ្លៃ​ទាញ​យក​ព័ត៌មាន ដោយ​ប្រើការ​កំណត់​កម្រិត​ទិន្នន័យ​ទាប (low-bandwith mode)
  • ទាញ​យក​ព័ត៌មាន​ជា​អត្ថបទ វីដេអូ រូបថត សម្រាប់​អាន ទស្សនា និង​ស្តាប់​ពេល​មិន​មាន​ភ្ជាប់​ទៅ​អ៊ីនធឺណិត
  • អាច​កំណត់​លំដាប់​និង​រចនាសម្ព័ន្ធព័ត៌មានតាម​ចំណូលចិត្ត
  • អាច​ទាញ​យក​និង​រក្សា​ទុក​ព័ត៌មាន​ពេល​មិន​ភ្ជាប់​ទៅ​អ៊ីនធឺណិត
  • ចែក​រំលែក​ព័ត៌មាន​ជា​អត្ថបទ វីដេអូ និង​រូបថតដែល​អ្នក​ចូល​ចិត្ត ​តាម​រយៈ​អ៊ីមែល Facebook ឬ Twitter
  • ផ្ញើសេចក្តី​រាយការណ៍​របស់​អ្នក​ជា​រូបថត វីដេអូ សំឡេង និងអត្ថបទ ដោយ​ផ្ទាល់​មក​កាន់ VOA

កម្មវិធី​ស្តាប់​ព័ត៌មាន VOA Streamer App សម្រាប់​ទូរស័ព្ទ

កម្មវិធី VOA Mobile Streamer App មាន​ផ្សាយ​ជា​ភាសា​ជាង​៣០ សម្រាប់​ទូរស័ព្ទ​ iPhone ឬ ទូរស័ព្ទ​ដើរ​ដោយ Android របស់​អ្នក។ VOA (សំឡេង​សហរដ្ឋ​អាមេរិក Voice of America) ជា​បណ្តាញ​ផ្សាយ​ព័ត៌មាន​ធំ​ជាង​គេ​បំផុត​មួយ​ក្នុង​ពិភពលោក ដោយ​មាន​បណ្តាញ​ផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ និង​បណ្តាញ​អ៊ីនធឺណិត។ VOA មានប្រិយមិត្ត​អ្នក​ទទួល​ព័ត៌មាន​ជាង​២០០​លាន​នាក់​រៀងរាល់​សប្តាហ៍ នៅក្នុង​ប្រទេស​ជា​ច្រើន​នៅ​ទ្វីប​អាហ្វ្រិក តំបន់​មជ្ឈិម​បូពា៌ អាស៊ី និង​តំបន់​ផ្សេង​ទៀតជុំ​វិញ​ពិភពលោក។ VOA ផលិត​កម្មវិធី​ផ្សាយ​តាម​វិទ្យុ​និង​ទូរទស្សន៍​ប្រមាណ​ជាង​២.១០០​ម៉ោង​ក្នុង​មួយ​សប្តាហ៍ ហើយ​កម្មវិធី App នេះ​បានសម្រាំង​នៃខ្លឹមសារ​នៃ​កម្មវិធី​ផ្សាយ​ល្អៗជាង​គេ​ពី​កម្មវិធី​វិទ្យុ​និង​ទូរទស្សន៍​ទាំង​នេះ។ ដើម្បី​អាច​ផលិត​កម្មវិធី​ទាំង​នេះ​បាន VOA មាន​បុគ្គលិក​ពេញ​ម៉ោង​ជាង​១.១០០​នាក់ និង​មាន​អ្នក​យក​ព័ត៌មាន​រាប់​ពាន់​នាក់​នៅ​ជុំ​វិញ​ពិភពលោក។ VOA ផ្សាយ​ទៅ​កាន់​ប្រទេស​នានា​ដែល​មិន​មាន​សារព័ត៌មាន​សេរី​ ឬ​មិន​មាន​បណ្តាញ​អ៊ីនធឺណិត​ដែល​សេរី​និង​បើក​ចំហ។

ទាញ​យក​កម្មវិធី​ VOA Streamer App សម្រាប់ iOS - Apple

ទាញ​យក​កម្មវិធី VOA Streamer App សម្រាប់ Android - Google

លក្ខណៈ​ពិសេស​របស់​ VOA Mobile Streamer៖

  • អាច​បើក​ស្តាប់កម្មវិធី​ព័ត៌មានតាម​វិទ្យុរាប់​រយ​កម្មវិធី គ្រប់​ពេល​វេលា ជា​ភាសា​ជាង​៣០
  • ស្តាប់កម្មវិធី​វិទ្យុ​ផ្សាយ​ផ្ទាល់​ជា​ច្រើន​ភាសា
  • អាច​ជ្រើស​រើស​រវាង​ការស្តាប់​វិទ្យុ​ដោយ​ប្រើ​សេវា​ទូរស័ព្ទ ឬ​ដោយ​ប្រើ​សេវា​អ៊ីនធឺណិត​ក្នុង​ទូរស័ព្ទ​ដើម្បី​សន្សំ​សំចៃ​ទិន្នន័យ​អ៊ីនធឺណិត​
  • សន្សំ​ពេល​និង​ថ្លៃ​ទាញ​យក​ទិន្នន័យ ដោយ​ប្រើ​ការ​កំណត់​កម្រិត​ទិន្នន័យ​ទាប (low-bandwidth mode)
  • ចែក​រំលែក​ព័ត៌មាន​តាម​បណ្តាញ​សង្គម Facebook, Twitter, អ៊ីមែល និង​បណ្តាញ​ផ្សេង​ទៀត
XS
SM
MD
LG