ប្រទេសប៉ូឡូញ
ប៉ូឡូញ (ភាសាប៉ូឡូញ: Polska ផលស្កា មានឈ្មោះជាផ្លូវការថា"សាធារណរដ្ឋប៉ូឡូញ" គឺជាប្រទេសមួយស្ថិតនៅអឺរ៉ុបកណ្តាល ដែលមានព្រំប្រទល់ខាងលិចជាប់នឹងប្រទេសអាល្លឺម៉ង់ ខាងត្បូងជាប់នឹងសាធារណរដ្ឋឆេក និង ប្រទេសស្លូវ៉ាគី ខាងកើតជាប់នឹងប្រទេសអ៊ុយក្រែន បេឡារូស និង លីទុយអានី ហើយនិងខាងជើងជាប់នឹងសមុទ្របាល់ទិក (Baltic Sea) និង ខេត្តកាលីងក្រាដ (Kaliningrad Oblast) ដែលជាខេត្តមួយនៅដាច់ពីប្រទេសរុស្ស៊ី ។ ប្រទេសប៉ូឡូញមានក្រឡាផ្ទៃសរុប ៣១២៦៧៩ គម២ [១] ស្ថិតលំដាប់ទី៦៩ ក្នុងចំនោមប្រទេសដែលមានផ្ទៃដីធំជាងគេក្នុងពិភពលោក និង ស្ថិតក្នុងលេខរៀងទី៩ ក្នុងចំនោមប្រទេសនៅទ្វីបអឺរ៉ុប។ ប៉ូឡូញមានប្រជាជនប្រហែល ៣៨លាននាក់ [១] ដែលស្ថិតនៅលេខរៀងទី៣៤[២] ក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើពិភពលោក និង ស្ថិតនៅក្នុងប្រទេសមួយដែលមានប្រជាជនច្រើនក្នុងប្រទេសជាសមាជិកសហភាពអឺរ៉ុប។
[កែប្រែ] ឯកសារយោង
- ↑ ១,០ ១,១ Concise Statistical Yearbook of Poland, 2008 (PDF). en:Central Statistical Office (Poland) (28 July 2008). បើកមើលនៅថ្ងៃទី 2008-08-12.
- ↑ NationMaster.com 2003–2007, Poland, Facts and figures